Wednesday, January 27, 2021

កូនឥន្ទ្រីក្នុងសម្បុកមាន់

 


  • កសិករម្នាក់រើសបានពងឥន្ទ្រីមួយគ្រាប់ ហើយគាត់បានយកពងនោះទៅដាក់ក្នុងសម្បុកមាន់។ លុះក្រោយមក ពងនោះក៏ញាស់ជាមួយនឹងកូនមាន់ ហើយកូនឥន្ទ្រីក៏ដើររកសុីដូចជាក
 មាន់ទូទៅដែរ។ 
  • ថ្ងៃមួយ កូនឥន្ទ្រីបានឃើញសត្វឥន្ទ្រីមួយក្បាលហោះហើរលើវេហាយ៉ាងសប្បាយ ហើយកូនឥន្ទ្រីក៏ព្យាយាមទទះស្លាបហើរឡើង តែត្រូវកូនមាន់ទាំងឡាយសើចចំអក និងនិយាយដើម្បីបង្អាក់សកម្មភាពកូនឥន្ទ្រី។ ចំណែកឯកូនឥន្ទ្រី វាមិនដែលស្តាប់ការសើចចំអក និងការបង្អាក់សកម្មភាពរបស់កូនមាន់ទាំងឡាយនោះទេ គឺតែងតែព្យាយាមទទះស្លាបហើរជារៀងរាល់ថ្ងៃ។ វេលាថ្ងៃមួយ កូនឥន្រ្ទីអាចហើរឡើងទៅលើអាកាសបានសម្រេចដូចបំណង និងបានហោះលេង
 
  • យ៉ាងសប្បាយរីករាយផងដែរ។

 

  • តម្លៃអប់រំនៃរឿងនេះគឺ៖ ប្រសិនបើអ្នកបានឮពាក្យថា "មិនអាចទៅរួចទេ ធ្វើមិនកើតទេ យើងគ្មានវាសនាទេ កុំស្រមៃអី គ្មានអ្នកណាអាចធ្វើកើតទេ....." សូមអ្នកកុំខ្វល់ខ្វាយ ព្រោះនេះគ្រាន់តែជាសម្តីរបស់កូនមាន់តែប៉ុណ្ណោះ។
  • អត្ថបទដោយ៖ អ៊ុ រដ្ឋា
    អ្នកនិពន្ធសៀវភៅ៖ ៣០អាថ៌កំបាំងនៅពីក្រោយជីវិត

No comments:
Write comments

kongsophal@2017. Theme images by MichaelJay. Powered by Blogger.