- ថ្ងៃមួយ កូនឥន្ទ្រីបានឃើញសត្វឥន្ទ្រីមួយក្បាលហោះហើរលើវេហាយ៉ាងសប្បាយ ហើយកូនឥន្ទ្រីក៏ព្យាយាមទទះស្លាបហើរឡើង តែត្រូវកូនមាន់ទាំងឡាយសើចចំអក និងនិយាយដើម្បីបង្អាក់សកម្មភាពកូនឥន្ទ្រី។ ចំណែកឯកូនឥន្ទ្រី វាមិនដែលស្តាប់ការសើចចំអក និងការបង្អាក់សកម្មភាពរបស់កូនមាន់ទាំងឡាយនោះទេ គឺតែងតែព្យាយាមទទះស្លាបហើរជារៀងរាល់ថ្ងៃ។ វេលាថ្ងៃមួយ កូនឥន្រ្ទីអាចហើរឡើងទៅលើអាកាសបានសម្រេចដូចបំណង និងបានហោះលេង
- យ៉ាងសប្បាយរីករាយផងដែរ។
- តម្លៃអប់រំនៃរឿងនេះគឺ៖ ប្រសិនបើអ្នកបានឮពាក្យថា "មិនអាចទៅរួចទេ ធ្វើមិនកើតទេ យើងគ្មានវាសនាទេ កុំស្រមៃអី គ្មានអ្នកណាអាចធ្វើកើតទេ....." សូមអ្នកកុំខ្វល់ខ្វាយ ព្រោះនេះគ្រាន់តែជាសម្តីរបស់កូនមាន់តែប៉ុណ្ណោះ។
- អត្ថបទដោយ៖ អ៊ុ រដ្ឋា
អ្នកនិពន្ធសៀវភៅ៖ ៣០អាថ៌កំបាំងនៅពីក្រោយជីវិត